កិច្ចប្រជុំប្រចាំខែឧសភា នាសាលប្រជុំ "ភោជនីយដ្ឋានខ្មែរឡាវ”

នាព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា នាសាលប្រជុំ "ភោជនីយដ្ឋានខ្មែរឡាវ” ដោយ មានការចូលរួមរបស់ថ្នាក់ដឹកនាំ និង សមាជិកសមាជិកាសមាគម ព្រមទាំងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំពីបណ្តាក្រុមហ៊ុនផ្សេងៗផងដែរ សរុបប្រមាណ ៣០រូប។ ក្នុងកិច្ចប្រជុំនេះ លោកប្រធាន បានលើកឡើងពីវឌ្ឍនភាព និងបញ្ហាប្រឈមដែលបានជួបប្រទះ និងលទ្ធផលសម្រេចបាន ក៏ដូចជាការលើកទិសដៅសម្រាប់ការអនុវត្តបន្តសម្រាប់ខែបន្ទាប់ផងដែរ លើសពីនេះថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគម និងភ្ញៀវកិត្តិយសក៏បានបង្ហាញពីក្រុមហ៊ុន ផលិតផល និងសេវាកម្មរបស់ខ្លួនដោយសង្ខេប ម្នាក់ម្តងផងដែរ។ លើសពីនេះទៀតសោត ក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញស្តីពីការផ្តល់ជូនពិសេសដល់ក្រុមហ៊ុនសមាជិកសមាជិកាដែលចូលរួមតាំងពិព័រណ៍អន្តរជាតិ CAMBUILD2026 និងប្រកាសកម្មវិធីប្រកួតប្រជែងស្នាដៃរបស់សមាគម ដល់អង្គប្រជុំផងដែរ។ ជាចុងក្រោយ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងនិងសមាជិកសមាជិកាសមាគម ជាពិសេសភ្ញៀវកិត្តិយសដែលបានចំណាយពេលដ៏មានតម្លៃចូលរួមស្វែងយល់ពីសមាគមផងដែរ។ បន្ទាប់ពីកិច្ចប្រជុំ សមាគមក៏បានរៀបចំអាហារថ្ងៃត្រង់សាមគ្គីរួមគ្នាផងដែរ ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល ភាតរភាព និងប្រកបដោយផ្លែផ្កា។

Previous
Previous

The 23rd Guangzhou Electrical Building Technology (GEBT) Exhibition

Next
Next

កិច្ចប្រជុំធុរកិច្ចប្រចាំខែឧសភារបស់សមាគម CICAA BUSINESS MEETING May 2026