សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានរៀបចំវេទិកាធុរកិច្ច CICAA ប្រចាំឆ្នាំ២០២៥ “CICAA Business Forum 2025”
នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានរៀបចំវេទិកាធុរកិច្ច CICAA ប្រចាំឆ្នាំ២០២៥ “CICAA Business Forum 2025” ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគម ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ធនាគារABA និងភ្ញៀវកិត្តិយសដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន សរុបចំនួនប្រមាណ ៦០រូប។
វេទិកាធុរកិច្ចដ៏ពិសេសនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងបំពេញបន្ថែមចំណេះដឹង និងបទពិសោធន៍ ដល់សមាជិកសមាជិកាសមាគម និងភ្ញៀវកិត្តិយសដែលជាម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន នូវច្បាប់ការងារ ពន្ធអាជីវកម្ម នីតិវិធីនាំចេញនាំចូល ការលើកទឹកចិត្តពីខាងពន្ធដារ និងគយ ព្រមទាំងលក្ខខណ្ឌស្នើសុំឥណទានពាណិជ្ជកម្ម ដែលធ្វើការចែករំលែកដោយវាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំសំខាន់ៗក្នុងការតាក់តែងគោលនយោបាយ និងគ្រប់គ្រងការអនុវត្តច្បាប់ជាយូរឆ្នាំ ព្រមទាំងជាវេទិកាមួយដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម និងស្ថាប័នរាជរដ្ឋាភិបាល និងបង្កើតឱកាសអាជីវកម្មបន្ថែមជាមួយគ្នាផងដែរ។

