នាព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា និងលោក លាង វាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា នាសាលប្រជុំ "អគារពាណិជ្ជកម្ម Diamond Business Center” ដោយ មានការចូលរួមរបស់ថ្នាក់ដឹកនាំ និង សមាជិកសមាជិកាសមាគម គណៈគ្រប់គ្រងក្រុមហ៊ុន Nippon Paint Cambodia ព្រមទាំងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំពីបណ្តាក្រុមហ៊ុនផ្សេងៗផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកប្រធាន បានពិភាក្សាគ្នាពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ និងលទ្ធផលសម្រេចបាន ក៏ដូចជាការលើកទិសដៅសម្រាប់ការអនុវត្តបន្តសម្រាប់ខែបន្ទាប់ផងដែរ។
លើសពីនេះទៀតសោត ក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញដោយតំណាង ក្រុមហ៊ុន Nippon Paint Cambodia ស្តីពីក្រុមហ៊ុន សេវាកម្ម និងផលិតផលរបស់ខ្លួនដល់អង្គប្រជុំផងដែរ។
ជាចុងក្រោយ លោកប្រធានសមាគម ក៏បានអបអរសាទរ និងផ្តល់វិញ្ញាបនបត្រសមាជិកភាពដល់សមាជិកសកម្មថ្មីចំនួន ២រូបបន្ថែមទៀតផងដែរ។
កិច្ចប្រជុំត្រូវបានបញ្ចប់ដោយបរិយាកាសរីករាយ ស្និតស្នាល ភាតរភាព និងប្រកបដោយផ្លែផ្កា។

