ការប្រកួតបាល់ទាត់មិត្តភាព (Football Tournament) ដែលរៀបចំឡេីងដោយស្ថានទូតម៉ាឡេសុីប្រចាំនៅព្រះជារាជាណាចក្រកម្ពុជា

សមាគម អ្នកវិនិយោគ អ្នកសាសង់ និងស្ថាបត្យករកម្ពុជា បានចូលរួមការប្រកួតបាល់ទាត់មិត្តភាព (Football Tournament) ដែលរៀបចំឡេីងដោយស្ថានទូតម៉ាឡេសុីប្រចាំនៅព្រះជារាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេសុីប្រចាំនៅប្រទេសក ម្ពុជា និងឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃអាទិត្យ ទី៦ ខែកក្ដដា ឆ្នាំ២០២៥ ។ ការប្រកួតនេះមានការចូលរួមចំនួន២៤ក្រុម ដែលអញ្ជេីញមកពីស្ថាបនដូចជា ស្ថានទូត សមាគម ក្រុមហ៊ុនអាកាសចរ ប្រព័ន្ឋផ្សព្វផ្សាយ ទឹកភេសជ្ជៈ ធនាគារ និង
ក្រុមហ៊ុនម៉ាឡេសុីដែលកំពុងរកសុីនៅកម្ពុជា ជាច្រេីនទៀត។ កម្មវិធីនេះគឺបង្កេីតឡេីងដេីម្បីរឹតបន្តឹងចំណងមិត្តភាពរវាងអ្នកធុរកិច្ចកម្ពុជា និងស្ថានទូតម៉ាឡេសុីប្រចាំនៅកម្ពុជាតាមរយៈវិស័យកីឡា ក៏ដូចជាការរឹតចំណងមិត្តភាពបន្ថែមទៀតរវាងប្រទេស កម្ពុជា និងប្រទេសម៉ាឡេសុី។
#CICAA #MalaysiaFootball #SupportCICAA #SportsEvent
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល  និងផេកសូមចុច 🫶  https://t.me/cicaakh 🙏
1. CiCAA Legacy
https://www.facebook.com/profile.php?id=100094030630819...
2. Association
https://www.facebook.com/cicaakhmer?mibextid=LQQJ4d
3. CICAA Advertisement
https://www.facebook.com/cicaakh?mibextid=LQQJ4d

Previous
Previous

សមាគមអ្នកវិនិយោគ​ អ្នកសាងសង់​ និងស្ថាបត្យករកម្ពុជា​ បានចូលរួមការប្រកួតបាល់ទាត់​មិត្តភាពដែលរៀបចំឡេីងដោយស្ថានទូតម៉ាឡេសុី

Next
Next

CICCA Football Match Schedule