ពិធីសម្ពោធជាផ្លូវការ កម្មវិធី ទស្សនាម៉ាឡេសុី ឆ្នាំ២០២៦ និងម៉ាឡេសុីជាផ្ទះទី២ របស់ខ្ញុំ (Launching of Visit Malaysia 🇲🇾 2026 & MM2H Campaign in Cambodia 🇰🇭)
តបតាមការអញ្ជើញរបស់ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេសុីប្រចាំប្រទេសកម្ពុជា លោក សេង សិលា អនុប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា រួមនិងគណៈគ្រប់គ្រងសមាគម បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការ កម្មវិធី ទស្សនាម៉ាឡេសុី ឆ្នាំ២០២៦ និងម៉ាឡេសុីជាផ្ទះទី២ របស់ខ្ញុំ (Launching of Visit Malaysia 🇲🇾 2026 & MM2H Campaign in Cambodia 🇰🇭) ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃប្រទេសម៉ាឡេសុី នៅសណ្ឋាគារ Shangri-La Phnom Penh នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥

