ពិធីចុះ MOU រវាងក្រុមហ៊ុនជប៉ុន URATA និងក្រុមហ៊ុនបារាំង Bureau Veritas
នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោក សេង ប៊ុនវីរៈ ប្រធានសមាគម រួមនឹងអនុប្រធានទាំងពីររូប លោក សេង សិលា និងលោក ឡាយ ហ្សានឹត បានចូលរួមជាកិត្តិយសក្នុងពិធីចុះ MOU រវាងក្រុមហ៊ុនជប៉ុន URATA និងក្រុមហ៊ុនបារាំង Bureau Veritas នាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់។
ក្រុមហ៊ុន URATA ជាសមាជិកសកម្មរបស់សមាគមផងដែរ។

