វេទិកាវិស្វករឡានឆាង-មេគង្គ ឆ្នាំ២០២៥ (The 2025 Lancang-Mekong Engineers Forum) ក្រោមមូលបទ ‘’វិស្វកម្មបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងអនុតំបន់មេគង្គ ឡានឆាង’’

លោក លាង វាសនា ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអមដំណើរ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ចូលរួមវេទិកាវិស្វករឡានឆាង-មេគង្គ ឆ្នាំ២០២៥ (The 2025 Lancang-Mekong Engineers Forum) ក្រោមមូលបទ ‘’វិស្វកម្មបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងអនុតំបន់មេគង្គ ឡានឆាង’’ ដែលប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងឃុនមិង ខេត្តយុនណាន សាធារណៈរដ្ឋប្រជាមានិតចិន។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
១- ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា
២- ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសា្ថប័នសហព័ន្ធវិស្វកម្មអាស៊ាន និង the Chinese Society of Engineers (CSE)
៣- ចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន។

វេទិកានេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមភាពស្និតស្នាលជាសហភាតរៈ។

Previous
Previous

ស្មារតីជាតិខ្មែរតែមួយ 🇰🇭

Next
Next

សូមអបអរសាទរ លោក អ៊ន់ ចន្ថា ត្រូវបានតែងតាំងជាសមាជិកសកម្ម របស់សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ចាប់ពីពេលនេះតទៅ។