កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី "ការកំណត់ទំហំផ្ទៃក្រឡាកម្រាលសំណង់ និងការប្រើប្រាស់ត្រាវិជ្ជាជីវៈរបស់ស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា"
លោក សេង សិលា អនុប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី "ការកំណត់ទំហំផ្ទៃក្រឡាកម្រាលសំណង់ និងការប្រើប្រាស់ត្រាវិជ្ជាជីវៈរបស់ស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងកំណត់ទំហំផ្ទៃក្រឡាកម្រាលសំណង់ សិទ្ធសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម និងការប្រើប្រាស់ត្រាស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា លើកិច្ចការរបស់ស្ថាបត្យករចុះបញ្ជី និងស្ថាបត្យករ គ.ស.ក. ដើម្បីលើកគុណតម្លៃវិស័យស្ថាបត្យកម្ម។
កិច្ចប្រជុំនេះចូលរួមដោយ ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែកនៃគណៈស្ថាបត្យករកម្ពុជា សមាគមស្ថាបត្យករខ្មែរ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា សមាគមស្ថាបត្យករអង្គរ និងសមាជិកគណៈស្ថាបត្យករកម្ពុជា។
នាសាលប្រជុំគណៈស្ថាបត្យករកម្ពុជា នាព្រឹក ១៦ កញ្ញា ២០២៥

