លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា រួមនឹងលោកអនុប្រធាន និងថ្នាក់ដឹកនាំសមាគមបានចូលរួមជាកិត្តិយសក្នុងពិធីបើក “កិច្ចប្រជុំសភាស្ថាបត្យករអាស៊ានលើកទី៥ “

ក្នុងនាមជាដៃគូសហការ និងគាំទ្រ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា រួមនឹងលោកអនុប្រធាន និងថ្នាក់ដឹកនាំសមាគមបានចូលរួមជាកិត្តិយសក្នុងពិធីបើក “កិច្ចប្រជុំសភាស្ថាបត្យករអាស៊ានលើកទី៥ “ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការណ៍ និងចល័តភាព ទំនាក់ទំនង ចំណេះដឹង និងឱកាស” ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សា គ.ស.ក. នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសណ្ឋាគារ Sun & Moon Riverside និងពិធីលៀងសាយភោជន៍ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ គណស្ថាបត្យករកម្ពុជា នាសណ្ឋាគារ Raffle Hotel Le Royal Phnom Penh នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

Previous
Previous

Next
Next