កិច្ចប្រជុំអាជីវកម្មប្រចាំខែមិថុនា

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (CICAA) បានរៀបចំកិច្ចប្រជុំអាជីវកម្មប្រចាំខែមិថុនា ២០២៦ ដោយជោគជ័យ ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម វិនិយោគិន អ្នកសាងសង់ ស្ថាបត្យករ និងអ្នកជំនាញក្នុងវិស័យសំណង់ជាច្រើនរូប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតបណ្តាញអាជីវកម្ម និងស្វែងរកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោក លាង វាសនា អគ្គនាយកក្រុមប្រឹក្សាភិបាល (Board Director) និង លោក ង៉ែត សារ៉ន អនុប្រធានសមាគម CICAA (Vice President) ដែលបានចែករំលែកអំពីទិសដៅ កម្មវិធីអភិវឌ្ឍន៍ និងផែនការយុទ្ធសាស្ត្ររបស់សមាគម ដើម្បីលើកកម្ពស់កិច្ចសហការអាជីវកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងកិច្ចប្រជុំ អ្នកចូលរួមបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖

  • ការពង្រឹងបណ្តាញទំនាក់ទំនងអាជីវកម្ម (Business Networking)

  • ការចែករំលែកព័ត៌មាន និងឱកាសវិនិយោគថ្មីៗ

  • អត្ថប្រយោជន៍សម្រាប់សមាជិក CICAA

  • ផែនការសកម្មភាព និងកម្មវិធីនាពេលខាងមុខរបស់សមាគម

សមាគម CICAA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាចូលរួម និងចែករំលែកគំនិតដ៏មានតម្លៃ។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសហគមន៍អាជីវកម្ម និងវិស័យសំណង់ឱ្យកាន់តែរឹងមាំ។

រួមគ្នា កសាងបណ្តាញអាជីវកម្ម កសាងភាពជាដៃគូ និងកសាងអនាគតដ៏ប្រសើរសម្រាប់វិស័យសំណង់កម្ពុជា។

Previous
Previous

CICAA BUSINESS LUNCHEON MEETING

Next
Next

កិច្ចប្រជុំធុរកិច្ចប្រចាំខែ មិថុនា