ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ Courtesy Meeting with H.E. Tan Kosal, Director of the National Polytechnic Institute of Cambodia (NPIC), Ministry of Labour and Vocational Training

លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំគណៈគ្រប់គ្រងសមាគម ចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលបំណងពិភាក្សាការងារ និងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការបន្ថែមរវាងវិទ្យាស្ថាន និងសមាគម លើផ្នែកកម្មសិក្សារបស់និស្សិត ឱកាសការងារ សិក្ខាសាលា ការប្រកួតស្នាដៃនិស្សិត សេវាកម្មមន្ទីរពិសោធន៍សំណង់ និងគម្រោងសិក្សាស្រាវជ្រាវនានា រួមនឹងការគាំទ្រនិងចូលរួមក្នុងព្រឹត្តិការណ៍ឬកម្មវិធីពាក់ព័ន្ធផ្សេងៗ ។

បន្ទាប់ពីកិច្ចប្រជុំ ថ្នាក់ដឹកនាំសមាគមក៏បានធ្វើទស្សនកិច្ចអគារសិក្សា បន្ទប់មន្ទីរពិសោធន៍ បន្ទប់អនុវត្ត បន្ទប់ថ្នាក់រ៉ូប៊ូត និងស្នាដៃនិស្សិតផងដែរ។

២០ សីហា ២០២៦
——————
Mr. Seng Bunvirak, President of the Association of Cambodian Investors, Builders and Architects, led the Association’s management team in a courtesy meeting with H.E. Tan Kosal, Director of the National Polytechnic Institute of Cambodia (NPIC). The meeting aimed to discuss and further strengthen cooperation between the Institute and the Association in several key areas, including student internships, employment opportunities, seminars, competitions, construction laboratory services, academic and research projects, as well as support for and participation in relevant events and programs.
Following the meeting, the Association’s leadership team also toured the Institute’s academic buildings, laboratory facilities, practical training rooms, robotics classroom, and student projects.

NPIC, 20 August 2026

Previous
Previous

កិច្ចប្រជុំប្រចាំខែសីហា

Next
Next

CICAA BUSINESS LUNCHEON MEETING