បទបង្ហាញអំពី ការអភិវឌ្បន៍វិស័យសំណង់នៅព្រះរាជាណាចក្រកម្ពុជា (Construction Development in Cambodia ) នៅក្នុងកម្មវិធីការតាំងពិពណ៍វិស័យសំណង់អន្តរជាតិ World Concrete Of Asia នៅទីក្រុងសៀងហៃ

តបតាមការអញ្ជើញរបស់ក្រុមហ៊ុន InformaMarket លោក សេង សិលា អនុប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញអំពី ការអភិវឌ្បន៍វិស័យសំណង់នៅព្រះរាជាណាចក្រកម្ពុជា (Construction Development in Cambodia ) នៅក្នុងកម្មវិធីការតាំងពិពណ៍វិស័យសំណង់អន្តរជាតិ World Concrete Of Asia នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥។ គណៈប្រតិភូពីព្រះរាជាណាចក្រកម្ពុជារួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជាក៏បានអញ្ជើញចូលរួមកម្មវិធីជំនួបពិភ្សាការងារជាមួយសមាគមពាណិជ្ជកម្មខេត្តជឺជាំងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរពេលល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

Previous
Previous

CICAA monthly meeting

Next
Next

លោក សេង សិលា អនុប្រធានសមាគម រួមជាមួយនឹងថ្នាក់ដឹកនាំសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជើញចូលរួមចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ