លោក សេង សិលា អនុប្រធានសមាគម រួមជាមួយនឹងថ្នាក់ដឹកនាំសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជើញចូលរួមចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ
លោក សេង សិលា អនុប្រធានសមាគម រួមជាមួយនឹងថ្នាក់ដឹកនាំសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជើញចូលរួមចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ធំជាងគេទី៩ នៅក្នុងពិភពលោក ដែលមានទីតាំងស្ថិតនៅ មហាវិថីសម្តេចតេជោ ហ៊ុនសែន ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និង ឯកឧត្តម ហង្ស សុតសំភា រដ្ឋលេខាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិតេជោនឹងចាប់ផ្តើមធ្វើការហោះហើរ និងចុះចតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
អាកាសយាន្តដ្ឋានអន្តរជាតិតេជោនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិភូចូលរួមសរុបប្រមាណ៨០នាក់ ដែលរួមមានអញ្ជើញមកពីស្ថាបនដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា សមាគមស្ថាបត្យករអង្គរ សមាគមស្ថាបត្យករខ្មែរ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា សាស្ត្រាចារ្យ និងនិស្សិត បញ្ញាវន្ត។

