កម្មវិធីបើកសន្និសិទសារព័ត៌មានផ្លូវការ និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវៀង INFORMA MARKETS និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាលើគម្រោងពិព័រណ៍ខេមបៀល ខេមរិតប៊័រ ខេមអូតូ

លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក សេង សិលា អនុប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងកម្មវិធីបើកសន្និសិទសារព័ត៌មានផ្លូវការ និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវៀង INFORMA MARKETS និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាលើគម្រោងពិព័រណ៍ខេមបៀល ខេមរិតប៊័រ ខេមអូតូ នៅសាលគ្រីស្គាល់ (ជាន់ទី១) នៃសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា។
នៅក្នុងកម្មវិធីនេះ លោ ក សេង ប៊ុនវីរៈ ប្រធានសមាគម ក៏បានឡេីងសំដែងចំណាប់អារម្មណ៍ និងអបអរសាទរចំពោះស្ថាប នទាំងពីរដែលបានឈានដល់ការចុះអនុស្សរណៈជាមួយគ្នានៅថ្ងៃនេះ ហេីយលោកក៏បាន ធ្វេីបទបង្ហាញជាសង្ខេបអំពីសាវតារបស់សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ជូនដល់ភ្ញៀវកិត្តិយសទាំងអស់បានជ្រាប និងទទួលជាព័ត៌មាន។

កម្មវិធីមានការអញ្ជេីញចូលរួមពីគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករ កម្ពុជា សមាគម ទឹកស្អាត សហព័ន្ឋឧស្សាហកម្មយានយន្តកម្ពុជា និងក្រុមហ៊ុនឯកជនជាច្រេីន។

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

Previous
Previous

លោក សេង សិលា អនុប្រធានសមាគម រួមជាមួយនឹងថ្នាក់ដឹកនាំសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជើញចូលរួមចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ

Next
Next

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក កាមីល ពិកាល់ ប្រធានផ្នែកអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា