លោក សេង សិលា អនុប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Team Canada 🇨🇦 Trade Mission to Cambodia
លោក សេង សិលា អនុប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា
បានអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Team Canada 🇨🇦 Trade Mission to Cambodia ក្រោមអធិបតីភាពឯកឧត្តម ទិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅនៅក្រុមប្រឹក្សាអភិវឌ្បន៍កម្ពុជា (CDC) ។
អង្គពិធីទាំងមូលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ចរបស់ប្រទេសកាដាណាដែលមកកាន់ព្រះរាជាណាចក្រកម្ពុជា ដេីម្បីធ្វេីទស្សនកិច្ចសិក្សាអំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
គណៈប្រតិភូធុរកិច្ចកាណាដាដែលអញ្ជេីញមកទស្សនកិច្ចសិក្សាកាលានុវត្តភាពវិនិយោគនៅកម្ពុជាមានចំនួនប្រមាណ៨៥ក្រុមហ៊ុន ដែលរួមបញ្ជូលទាំង អ្នកធុរកិច្ច អ្នកវិនិយោគ មន្ត្រីថ្នាក់ខេត្ត មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលមកពីវិស័យ កសិកម្ម ការកែច្នៃកសិកម្មចំណីអាហារ បច្ចេកវិទ្យាស្អាត និងហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ប្រកបដោយនិរន្តភាព។
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

