កិច្ចប្រជុំស្តីពី "ការសាងសង់វត្តអារាមនៅក្នុងប្រទេសកម្ពុជា"

លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ សាងសង់ និងស្ថាបត្យករ កម្ពុជា បានចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំស្តីពី "ការសាងសង់វត្តអារាមនៅក្នុងប្រទេសកម្ពុជា" ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម រ័ត្ន វិរៈ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ និងឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា។
យោងតាមមតិដឹកនាំនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា កិច្ចប្រជុំនេះ មានគោលបំណង គោលដៅ និងលទ្ធផលដូចខាងក្រោម ៖
១/ ពិនិត្យមើលបទបង្ហាញ និងពិភាក្សាផ្តោតលើការសាងសង់សំណង់វត្តអារាមដើម្បីរក្សាបាននូវអត្តសញ្ញាណ រចនាបថ និងគុណភាពសំណង់
២/ ការជួសជុលថែទាំសំណង់បេតិកភណ្ឌក្នុងវត្តអារាម
៣/ ការកំណត់ប្លង់មេសម្រាប់សាងសង់ និងប្រភេទសំណង់ក្នុងវត្តអារាម
៤/ រៀបចំចងក្រងឯកសារសម្រាប់ផ្សព្វផ្សាយ និងធ្វើសិក្ខាសាលាជាសាធារណៈ
៥/ ត្រៀមលក្ខណៈសម្រាប់កិច្ចសហការពង្រឹងការងារគ្រប់គ្រង ជួសជុល និងសាងសង់វត្តអារាមជាមួយក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ពន្ធ័។

សមាសភាពអញ្ជើញចូលរួម៖ ឯកឧត្តម ហ៊ុន កុសល អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គលេខាធិការរង នៃគ.ស.ក លោកតំណាងក្រុមប្រឹក្សា កជបស តំណាងមន្ទីរពិសោធន៌ជាតិសំណង់ តំណាងសមាគមស្ថាបត្យករខ្មែរ សមាគមស្ថាបត្យករអង្គរ សមាគមអ្នកវិនិយោគ សាងសង់ និងស្ថាបត្យករ កម្ពុជា និងសមាជិក ។

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

Previous
Previous

ពិធីបើកពិព័រ “សួស្តីឥណ្ឌូនេសុី ឆ្នាំ២០២៥ - Sousdey Indonesia 2025”

Next
Next

លោក សេង សិលា អនុប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Team Canada 🇨🇦 Trade Mission to Cambodia