កិច្ចប្រជុំប្រចាំខែកញ្ញា នៅទីតាំងប្រជុំ Urban villages
សមាគម អ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក) នាព្រឹកថ្ងៃអង្គារ ៨កើតខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំប្រចាំខែកញ្ញា នៅទីតាំងប្រជុំ Urban villages ដឹកនាំដោយលោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក លាង វាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគម និងមានការចូលរួមពីគណៈគ្រប់គ្រង សមាជិក សមាជិកា ព្រមទាំងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំពីបណ្តាក្រុមហ៊ុនផ្សេងៗ ផងដែរ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមជាពិសេសពីវាគ្មិនកិត្តិយសមកធ្វើបទបង្ហាញចែករំលែកលើប្រធានបទ “ ការងាររៀបចំដែនដី និងនគរូបនីយកម្ម គោលគំនិត និងការអនុវត្តន៍ ‘’ ដោយលោក បេង ហុងសុជាតិសិលា ជាមួយគ្នាផងដែរកិច្ចប្រជុំក៏មានការអញ្ជើញពីថ្នាក់ដឹកនាំ Worldbridge insurance មកធ្វើបទបង្ហាញខ្លីពីផលិតផលរបស់ខ្លួនផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកប្រធាន ក៏បានពិភាក្សាគ្នាពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ និងលទ្ធផលសម្រេចបានក្នុងខែកញ្ញាឆ្នាំ២០២៥ ក៏ដូចជាការលើកទិសដៅសម្រាប់ការអនុវត្តសម្រាប់ត្រីមាសបន្តរ។
កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ ស្និតស្នាល ភាតរភាព និងប្រកបដោយផ្លែផ្កាផងដែរ។
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល និងផេកសូមចុច 🫶 https://t.me/cicaakh 💓

