កម្មវិធី​ វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” ដែលបានរៀបចំឡេីងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម

កម្មវិធី​ វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” ដែលបានរៀបចំឡេីងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម​ ក្រោមអធិបតីភាពអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា

វេទិការធុរកិច្ចនេះ មានការអញ្ជើញចូលរួមពី, ឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម, ឯកឧត្តមឧត្តមសេនីយ៍ទោ Nguyen Van Nam ប្រធានសមាគមមិត្តភាពទីក្រុងហូជីមិញ, និងឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំង ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ជាច្រើនកុះករ។

វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការទូតសេដ្ឋកិច្ច និងជម្រុញការផ្សារភ្ជាប់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រវាងវៀតណាម និងកម្ពុជាឱ្យកាន់តែប្រសើរ ឡើងបន្ថែមទៀត។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់សរុប ១០.៩ប៊ីលានដុល្លារ កើនឡើង ៥៣.៣៤% បើធៀប ទៅនឹងឆ្នាំមុន ហើយគោលដៅសម្រាប់ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររំពឹងថានឹងឈានទៅដល់២០ប៊ីលានដុល្លារ

Cambodia🇰🇭-🇻🇳Vietnam Business Forum 2025 in Hochiminh City, Vietnam

​ទីក្រុង​ហូជីមិញ​ ប្រទេសវៀតណាម​
ថ្ងៃសៅរ៍​ ទី១១ ខែតុលា ឆ្នាំ២០២៥

Previous
Previous

លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក លាង វាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានចូលរួមក្នុងកម្មវិធីសម្ពោធកាត់ខ្សែបូជាផ្លូវការនៃពិធីបើកការតាំងពិពណ៌សំណង់ និងយានយន្តអន្តរជាតិ CAMBUILD CAMAUTO

Next
Next

កិច្ចប្រជុំប្រចាំខែកញ្ញា នៅទីតាំងប្រជុំ Urban villages