លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក លាង វាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានចូលរួមក្នុងកម្មវិធីសម្ពោធកាត់ខ្សែបូជាផ្លូវការនៃពិធីបើកការតាំងពិពណ៌សំណង់ និងយានយន្តអន្តរជាតិ CAMBUILD CAMAUTO
នាព្រឹកថ្ងៃអង្គារ ៧រោចខែអស្សុជ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៥ លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក លាង វាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានចូលរួមក្នុងកម្មវិធីសម្ពោធកាត់ខ្សែបូជាផ្លូវការនៃពិធីបើកការតាំងពិពណ៌សំណង់ និងយានយន្តអន្តរជាតិ CAMBUILD CAMAUTO នៅសាលសន្និសីទកោះពេជ្រ ដោយមានការអមដំណើរពីគណៈគ្រប់គ្រង សមាជិក សមាជិកា សមាគម ស.វ.ស.ស.ក ផងដែរ។
កម្មវិធីនេះជាវេទិកាសំខាន់សម្រាប់បង្ហាញពីផលិតផល បច្ចេកវិទ្យា និងនវានុវត្តន៍សំណង់ ពីក្រុមហ៊ុនជាច្រើននៅក្នុង និងក្រៅប្រទេស។
វាជាជំហានដ៏សំខាន់ក្នុងការជម្រុញវិស័យសំណង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាពេលអនាគត។
ព័ត៌មាន ជាច្រេីនមាននៅក្នុង ឆានែល និងផេកសូមចុច 🫶 https://t.me/cicaakh 💓

