(CICAA) សូមគោរពអញ្ជើញឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីជំនួបធុរកិច្ចអាហារថ្ងៃត្រង់ CICAA

សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) សូមគោរពអញ្ជើញឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីជំនួបធុរកិច្ចអាហារថ្ងៃត្រង់ CICAA ដែលមានម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលជាសមាជិក សមាជិកាសមាគម ច្រើនជាង៣០ក្រុមហ៊ុន នឹងមកចូលរួមក្នុងគោលបំណងចែករំលែកបទពិសោធន៍ បង្កើតទំនាក់ទំនង បង្កើតភាពស្និតស្នាលក្នុងវិស័យធុរកិច្ច និងផ្តល់ឱកាសអាជីវកម្មឱ្យគ្នាទៅវិញទៅមក ព្រមទាំងញាំស៊ុបចិនHotpot ដែលឈ្នះពានរង្វាន់ GUINNESS WORLD RECORD និងការច្រៀងរាំកំសាន្តជាមួយគ្នា។

ជួបគ្នានៅ SHU DAXIA HOTPOT CAMBODIA
នៅថ្ងៃពុធ ទី29 ខែតុលា ឆ្នាំ2025 ខាងមុខនេះ
ចាប់ពីម៉ោង 10:00AM ដល់ 2:00PM ។
Map:https://maps.app.goo.gl/1T1rANFKbsFEZhQG8
ទំនាក់ទំនងចុះឈ្មោះលេខ 099 253 231 / 076 5777715 ឬ ចុះឈ្មោះតាមរយៈQR CODE ឬឆាតចូលផេក
Telegram: @Minea7777

បញ្ជាក់៖ ចំនួនកំនត់អ្នកចូលរួមត្រឹម 60រូបតែប៉ុណ្ណោះ ដូចនេះសូមលោកអ្នកមេត្តាចុះឈ្មោះឱ្យបានមុន។

ថ្លៃចូលរួម: 20$ (រួមបញ្ចូលអាហារថ្ងៃត្រង់ Hotpot ភេសជ្ជៈ អាហារសម្រន់ និងការរាំច្រៀងកំសាន្ត)

Previous
Previous

ការចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ CICAA កម្ពុជា-RCMA សឹង្ហបុរី Official MoU Signing Ceremony CICAA Cambodia 🇰🇭 - RCMA Singapore 🇸🇬

Next
Next

លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក លាង វាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានចូលរួមក្នុងកម្មវិធីសម្ពោធកាត់ខ្សែបូជាផ្លូវការនៃពិធីបើកការតាំងពិពណ៌សំណង់ និងយានយន្តអន្តរជាតិ CAMBUILD CAMAUTO