សូមអបអរសាទរដល់លោកប្រធានសមាគម លោកប្រធានក្រុមប្រឹក្សាភិបាល និងលោកអនុប្រធានទាំង២រូបដែលបានទទួលគ្រឿងឥស្សរិយយស និងមេដាយកិត្តិយស

សូមអបអរសាទរដល់លោកប្រធានសមាគម លោកប្រធានក្រុមប្រឹក្សាភិបាល និងលោកអនុប្រធានទាំង២រូបដែលបានទទួលគ្រឿងឥស្សរិយយស និងមេដាយកិត្តិយស ដែលបំពាក់ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគ្រឿងឥស្សរិយយស និងមេដាយកិត្តិយសនេះជាការលើកទឹកចិត្ត និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងការចូលរួមអភិវឌ្ឍវិស័យស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជាជូនសង្គមជាតិកន្លងមក។

លោកប្រធាន សេង ប៊ុនវីរៈ បានទទួល គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ ពីព្រះមហាក្សត្រ ។

លោកប្រធានក្រុមប្រឹក្សាភិបាល លាង វាសនា និងលោកអនុប្រធានទាំង២រូប លោក សេង សិលា និង លោក ង៉ែត សារ៉ន បានទទួល មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ពីសម្តេចនាយករដ្ឋមន្ត្រី ។

Previous
Previous

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

Next
Next

កិច្ចប្រជុំ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ក្រមសីលធម៌ស្ថាបត្យករ”