កិច្ចប្រជុំ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ក្រមសីលធម៌ស្ថាបត្យករ”

លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោក សេង សិលា អនុប្រធានសមាគម បានចូលរួមកិច្ចប្រជុំ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ក្រមសីលធម៌ស្ថាបត្យករ” ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលពី គណៈស្ថាបត្យករកម្ពុជា អង្គភាពពាក់ព័ន្ធ និងដៃគូសហការ។

ក្នុងគោលបំណងកំណត់អំពីក្រមសីលធម៌ស្ថាបត្យករសម្រាប់ការប្រកបវិជ្ជាជីវៈស្ថាបត្យកម្ម ការពារ និងលើកកម្ពស់សុចរិតភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ឯករាជ្យភាព ប្រសិទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈរបស់ស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា។ ការពារ និងលើកកម្ពស់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ស្ថាបត្យករ ព្រមទាំងការបង្កើនទំនុកចិត្ត និងការជឿជាក់របស់សាធារណជនចំពោះវិជ្ជាជីវៈស្ថាបត្យកម្ម។ ធានាការការពារ និងការគោរពផលប្រយោជន៍សាធារណៈ សុវត្ថិភាព សោភណ្ឌភាព សុខុមាលភាពសង្គម និងការការពារបរិស្ថាន ក្នុងការប្រកបវិជ្ជាជីវៈស្ថាបត្យកម្ម។ ជំរុញ និងគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងការប្រកបវិជ្ជាជីវៈស្ថាបត្យកម្ម ប្រកបដោយគុណភាពនិងចីរភាព។ កំណត់ពី ភារកិច្ច សិទ្ធ និងទណ្ឌកម្ម។

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦

Previous
Previous

សូមអបអរសាទរដល់លោកប្រធានសមាគម លោកប្រធានក្រុមប្រឹក្សាភិបាល និងលោកអនុប្រធានទាំង២រូបដែលបានទទួលគ្រឿងឥស្សរិយយស និងមេដាយកិត្តិយស

Next
Next

វគ្គបណ្តុះបណ្តាលស្តីពី ការសម្របសម្រួលចល័តភាពវិជ្ជាជីវៈសេវាកម្មវិស្វកម្ម ដែលរៀបចំដោយ Board of Engineers Cambodia និងគាំទ្រថវិកាដោយ Lancang-Mekong Cooperation