កិច្ចប្រជុំប្រចាំខែមេសា នាសាលប្រជុំ "ស្នាក់ការបុរី ប៉េង ហួត បឹងស្នោរ”

នាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា នាសាលប្រជុំ "ស្នាក់ការបុរី ប៉េង ហួត បឹងស្នោរ” ដោយ មានការចូលរួមរបស់ថ្នាក់ដឹកនាំ និង សមាជិកសមាជិកាសមាគម គណៈគ្រប់គ្រងក្រុមហ៊ុន បុរីប៉េង ហួត ក្រុមហ៊ុន Informa Markets (CAMBUILD2026) ព្រមទាំងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំពីបណ្តាក្រុមហ៊ុនផ្សេងៗផងដែរ សរុបប្រមាណ ៤០រូប។ ក្នុងកិច្ចប្រជុំនេះ លោកប្រធាន បានលើកឡើងពីវឌ្ឍនភាព និងបញ្ហាប្រឈមដែលបានជួបប្រទះ និងលទ្ធផលសម្រេចបាន ក៏ដូចជាការលើកទិសដៅសម្រាប់ការអនុវត្តបន្តសម្រាប់ខែបន្ទាប់ផងដែរ លើសពីនេះថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគម និងភ្ញៀវកិត្តិយសក៏បានបង្ហាញពីក្រុមហ៊ុន ផលិតផល និងសេវាកម្មរបស់ខ្លួនដោយសង្ខេប ម្នាក់ម្តងផងដែរ។ លើសពីនេះទៀតសោត ក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញដោយតំណាង បុរី ប៉េង ហួត និងក្រុមហ៊ុន Informa Markets (CAMBUILD2026) ស្តីពីក្រុមហ៊ុន គម្រោងបុរី សេវាកម្ម និងការរៀបចំពិព័រណ៍អន្តរជាតិ CAMBUILD2026 ដល់អង្គប្រជុំផងដែរ។ ជាចុងក្រោយ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណដល់បុរី ប៉េង ហួត សម្រាប់ការឧបត្ថម្ភទីតាំងប្រជុំដ៏មានផាសុកភាព និងបានដឹកនាំគណៈប្រតិភូទស្សនកិច្ចគម្រោងខុនដូរ និងវីឡារបស់ បុរី ប៉េង ហួត ទៀតផងដែរ។ កិច្ចប្រជុំត្រូវបានបញ្ចប់ដោយបរិយាកាសរីករាយ ស្និតស្នាល ភាតរភាព និងប្រកបដោយផ្លែផ្កា។

Previous
Previous

Next
Next

កិច្ចប្រជុំលើកទី២លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ក្រមសីលធម៌ស្ថាបត្យករ”