កិច្ចប្រជុំលើកទី២លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ក្រមសីលធម៌ស្ថាបត្យករ”

លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងសហការី បានចូលរួមកិច្ចប្រជុំលើកទី២លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី “ក្រមសីលធម៌ស្ថាបត្យករ” ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន វិរៈ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលពី គណៈស្ថាបត្យករកម្ពុជា អង្គភាពពាក់ព័ន្ធ និងដៃគូសហការ។

ក្នុងគោលបំណងកំណត់អំពីក្រមសីលធម៌ស្ថាបត្យករសម្រាប់ការប្រកបវិជ្ជាជីវៈស្ថាបត្យកម្ម ការពារ និងលើកកម្ពស់សុចរិតភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ឯករាជ្យភាព ប្រសិទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈរបស់ស្ថាបត្យករនៃគណៈស្ថាបត្យករកម្ពុជា។ ការពារ និងលើកកម្ពស់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ស្ថាបត្យករ ព្រមទាំងការបង្កើនទំនុកចិត្ត និងការជឿជាក់របស់សាធារណជនចំពោះវិជ្ជាជីវៈស្ថាបត្យកម្ម។ ធានាការការពារ និងការគោរពផលប្រយោជន៍សាធារណៈ សុវត្ថិភាព សោភណ្ឌភាព សុខុមាលភាពសង្គម និងការការពារបរិស្ថាន ក្នុងការប្រកបវិជ្ជាជីវៈស្ថាបត្យកម្ម។ ជំរុញ និងគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងការប្រកបវិជ្ជាជីវៈស្ថាបត្យកម្ម ប្រកបដោយគុណភាពនិងចីរភាព។ កំណត់ពី ភារកិច្ច សិទ្ធ និងទណ្ឌកម្ម។

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦

Previous
Previous

កិច្ចប្រជុំប្រចាំខែមេសា នាសាលប្រជុំ "ស្នាក់ការបុរី ប៉េង ហួត បឹងស្នោរ”

Next
Next

ទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ