ទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ
លោក សេង ប៊ុនវីរៈ ប្រធានសមាគម និងលោកអនុប្រធាន សេង សិលា រួមនឹងសហការី បានអមដំណើរ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា ទៅទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ នៅ “ព្រះរាជបណ្ណាល័យហ្លួងម៉ែ” ដែលបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមដំណើរយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ដំណើទស្សនកិច្ចនេះបានផ្តោតលើ៖
១/ ការឈ្វេងយល់អំពីការរៀបចំបណ្ណាល័យហ្លួងម៉ែ ការទុកដាក់ ថែរក្សា គ្រប់គ្រង់ឯកសារ និងការចែករំលែកចំណេះដឹងទូទៅទាំងប្រវត្តិសាស្ត្រ សង្គម វប្បធម៌ និងសម្រាប់ការសិក្សាស្រាវជ្រាវជាសាធារណៈនិងសកល។
២/ ការឈ្វេងយល់អំពីវត្ថុបំណងនិងគោលដៅនៃគម្រោងសាងសង់ " ព្រះរាជបណ្ណាល័យហ្លួងម៉ែ " ដែលជាសំណង់អគារនិម្មាបនកម្មខ្មែរស៊ីវិល័យ ទំនើប នាសហសម័យកម្ពុជា ដើម្បីទុក្ខជាប្រវត្តិសាស្ត្រនិងកេរ្តិ៍ដំណែលដល់មនុស្សជំនាន់ក្រោយ។
រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦

