សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សមាគមអ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករកម្ពុជា សូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជ សុខភាពល្អបរិបូណ៌ ព្រះពលានុភាពរឹងមាំខ្លាំងក្លាឡើងវិញ ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ ត្រជំថ្កុំថ្កើនរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប របស់ព្រះអង្គជាអង្វែងតរៀងទៅ។

Previous
Previous

ទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

Next
Next

កិច្ចប្រជុំធុរកិច្ចប្រចាំខែមេសា របស់សមាគម CICAA BUSINESS MEETING APRIL 2026